Category: Taxation Cabodia

about Taxation Cabodia

By ekorko

ពន្ធលើអចលនទ្រព្យ

និយមន័យពន្ធអចលនទ្រព្យ គឺជាពន្ធដែលប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និង ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ពន្ធនេះជាប្រភេទពន្ធផ្ទាល់ដែលតម្រូវឱ្យអ្នកជាប់ពន្ធដែលជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ និងធ្វើការប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ។ ការប្រមូលពន្ធលើអចលនទ្រព្យនេះគឺសម្រាប់ជាផលប្រយោជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។ កាតព្វកិច្ចអ្នកជាប់ពន្ធអាចទាញយកពាក្យស្នើសុំចុះបញ្ជីអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យ (ទម្រង់ FORM PT 01 (https://t.me/CambodiaGDTNews/2031)) ដោយចុចលើតំណភ្ជាប់នេះ ឬ…

By ekorko

និយមន័យនិវាសនជន និងអនិវាសនជន

និវាសនជន ៖ 1.កំណត់ទៅលើនិវាសនដ្ឋានរបស់រូបវន្តបុគ្គល 2.កន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា 3.វត្តមាននៅក្នុងប្រទេសកម្ពុជាលើសពី១៨២ថ្ងៃ ក្នុងរយៈពេល១២ខែ អនិវាសនជន មានន័យថា បុគ្គលណាមួយដែលមិនមែនជានិវាសនជន និងទទួល​ប្រាក់បៀវត្សប្រភពកម្ពុជា។ ប្រាក់បៀវត្សប្រភពកម្ពុជា មានន័យថា ប្រាក់បៀវត្សដែលបានទទួលក្នុងក្របខណ្ឌនៃការបំពេញសកម្មភាពបម្រើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

By ekorko

តើមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះរបស់រូបវន្តបុគ្គលដើម្បីស្នើសុំប្រឡងជាភ្នាក់ងារសេវាកម្មពន្ធដារ?

យោងប្រកាសលេខ ៤៥៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ រូបវន្តបុគ្គលដែលនាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោម អាចដាក់ពាក្យមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីស្នើសុំប្រឡងជាភ្នាក់ងារសេវាកម្មពន្ធដារ៖ មានសញ្ជាតិខ្មែរ ឬជានិវាសនជនដែលមានលំនៅដ្ឋានជាប់លាប់នៅកម្ពុជា មានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ មានសញ្ញាបត្រចាប់ពីមធ្យសិក្សាទុតិយភូមិ ឬដែលនាមតម្លៃសមមូលឡើងទៅ មានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ការសិក្សាជនាញផ្នែកចាប់ សេដ្ឋកិច្ច…

By ekorko

ពន្ធជាអ្វី?

ជាកាតព្វកិច្ចបង់ជាប្រាក់ឬវត្ថុរបស់អ្នកជាប់ពន្ធទៅរដ្ឋាភិបាល ហើយអ្នកជាប់ពន្ធទាំងនោះទទួលតម្លៃតបស្នងពីរដ្ឋាភិបាលវិញ តាមរយៈទំនិញ និងសេវាសាធារណៈ។ ជាបន្ទុករបស់ប្រជាពលរដ្ឋបង់ចូលថវិកាជាតិ។ ប្រជាពលរដ្ឋគ្រប់រូប​មានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ។ ជាឧបករណ៏របស់រដ្ឋាភិបាល ដែលបានបង្កើតឡើង ដើម្បីកៀរ គរ​​​​​​​​​ចំណូលចូលថវិកាជាតិសម្រាប់ចំណាយសេវាសាធារណៈ។

By ekorko

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង ស្តីពីការពន្យារពេលនៃកាលបរិច្ឆេទកំណត់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing)